(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសមួយស្តីពីការឃាត់ខ្លួនលោក ហ៊ុយ ហឿន នាយរងផ្នែកសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការិយាល័យកម្មសិទ្ធិបញ្ញា (ក៣) នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានដើរទារប្រាក់ពីក្រុមហ៊ុន សហគ្រាស បុគ្គលឯកជនផ្សេងៗនៅរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីប្រកាសរបស់ ACU បានឲ្យដឹងដែរថា ឈ្មោះ ឯម កុសល ឋានន្តរសក្តិវរសេនីយ៍ទោ មន្រ្តីនគរបាលប្រឆាំងបទល្មើស ក៏បានចូលរួមក្នុងសកម្មភាពទារប្រាក់នេះផងដែរ។
តុលាការឃុំខ្លួនមន្រ្តីនគរបាលសេដ្ឋកិច្ចម្នាក់ ក្រោយ ACU ឃាត់ខ្លួននៅ២ថ្ងៃមុន ពាក់ព័ន្ធរឿងជម្រិតយកលុយខុសច្បាប់
សូមជំរាបថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃម្នាក់ ពីបទប្រព្រឹត្តអំពើពុករលួយ ដោយសារទៅជម្រិតទារលុយពីគេដោយខុសច្បាប់ ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួននៅនឹងកន្លែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ហើយបញ្ជូនទៅកាន់តុលាការ។
មន្ត្រីប្រឆាំងអំពើពុករលួយ បានចុះឃាត់ខ្លួនឈ្មោះ ហ៊ុយ ហឿន នៅនឹងកន្លែងតែម្ដង យោងតាមបណ្ដឹងរបស់ក្រុមហ៊ុនមីណូតា ជាក្រុមហ៊ុនរកស៊ីនាំ ចូលទំនិញ។ ក្រៅពីឃាត់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយ បានដកហូតយករថយន្ត Lexus 570 មួយគ្រឿង កាំភ្លើងខ្លី១ដើម និងអាយឌីមួយគ្រឿងទៀត៕