(កំពត)៖ មន្ដ្រីនគរបាលខេត្តកំពត១៦០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ព្រមទាំងបូកសរុបលទ្ធផលការងារ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ សុ្នងការនគរបាលខេត្ត។
ក្នុងពិធីនោះ ក៏មានការចូលរូមពី លោក-លោកស្រីស្នងការរង លោកអនុប្រធានការិយាល័យកណ្តាល លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងស្រុក-ក្រុងទាំង៨ លោកមេបញ្ជាការវរសេនាតូច៦០១ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង៩៣ប៉ុស្តិ៍ សរុប៣១៥នាក់។
សូមបញ្ជាក់ថា មន្ដ្រីនគរបាល២២នាក់ ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ដោយឡែកមន្ដ្រីនគរបាល១៣៨នាក់ ដែលបំពាក់ឋានន្ដរស័ក្ដិ ដែលក្នុងនោះរួមមាន ថ្នាក់អនុសេនីយ៍ឯកចំនួន១៤នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន ៥១នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន៤៣នាក់ និងថ្នាក់ព្រិន្ទបាលឯកចំនួន១៤នាក់៕