Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ នៅថ្ងៃស្អែក ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន

23-03-2017 17:24

(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំនៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីពិភាក្សាអំពីរបៀបវារៈមួយចំនួន។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិ​បតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ផៃ ស៊ីផាន បានអះអាងថា របៀបវារៈចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ទី២៖ សេចក្តីព្រាងក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ និងទី៣៖ បញ្ហាផ្សេងៗមួយចំនួនទៀត៕