(ភ្នំពេញ)៖ ការបង្ហាញវត្ដមាន Nick និង Bad កាលពីចុងសប្តាហ៍កន្លងទៅនេះ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគំតន្ត្រី Anchor Beach Carnival 2017 ដែលជាកម្មវិធីដ៏ប្លែកអស្ចារ្យ ដោយមានការចូលរួមពីសំណាក់តារាល្បីពីរូបមកពីប្រទេសថៃ។
លោក Bad Nongbew ដែលជាតារាថៃវ័យក្មេងដ៏មានប្រជាប្រិយភាព និងជាតារាចម្រៀងអាជី និងលោក Nick Kunatip ជាតារាសម្តែងកំពុងទទួលបាននូវការគាំទ្រខ្លាំងពីស្រទាប់យុវវ័យនៅប្រទេសថៃ ហើយនៅកម្ពុជាក៏មានអ្នកគាំទ្រNICK មិនតិចដែរ។
ក្រោយបកស្រាយចម្រៀងចប់ ពិធីករទាំងពីរអ្នកគឺ លោកវិសាល និងកញ្ញាពេជ្រ បានចូលមកសំណេះសំណាលជាមួយ Nick និង Bad នោះ ហើយជាពេលដែលធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជា ពេញចិត្តអ្នកទាំងពីរកាន់តែខ្លាំង ព្រោះ Nick និង Bad បានព្យាយាមរាប់ពីលេខ១ដល់លេខ១០ជាភាសាខ្មែរ និងនិយាយពាក្យជាច្រើនទៀតដូចជា ខ្ញុំស្រលាញ់កម្ពុជា និងខ្ញុំស្រលាញ់អ្នក បើទោះបីជានិយាយត្រូវខ្លះខុសខ្លះ ប៉ុន្តែបានធ្វើឲ្យអ្នកគាំទ្ររឹតតែស្រលាញ់ និងពេញចិត្តពួកគាត់ជាខ្លាំង។
ព្រមជាមួយគ្នានោះ Nick ក៏បានលើកឡើងថា គាត់មានអារម្មណ៍រំភើបព្រោះគាត់មកកម្ពុជា ចំនួន១០ដងហើយ តែនៅតែមានការគាំទ្ររូបគាត់ ហើយសូមឲ្យនៅតែបន្តគាំទ្រគាត់តទៅទៀត៕