(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន២៩,២៥០ដុល្លារ(ពីរម៉ឺនប្រាំបួនពាន់ពីររយហាសិបដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន១៥អណ្ដូងជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន២២៤គ្រួសារ ស្មើមនុស្ស១,២២១នាក់រស់នៅក្នុងឃុំចំនួន៦ នៃស្រុកចិត្របុរីស្រុកឆ្លូងនិងក្រុងក្រចេះ ខេត្តក្រចេះកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
សូមបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ខែកុម្ភៈឆ្នាំ២០១៧នេះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានផ្តល់អណ្តូងទឹកចំនួន៤៤ អណ្ដូង រួចមកហើយសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះហើយការផ្តល់អណ្តូងទឹកចំនួន១៥លើកនេះទៀត គឺជាការផ្តល់ជូនក្នុងជំហានទី២ សម្រាប់ឆ្នាំ២០១៧នេះ៕