ឱកាសការងារមកដល់ហើយ ! ក្រុមហ៊ុន ជីប ម៉ុង គ្រុប ផ្ដល់ការងារជាង២០មុខតំណែង ដល់មនុស្សគ្រប់វ័យ
23-03-2017 11:28
(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប គ្រោងនឹងបង្កើតកម្មវិធី «Career Day» នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧នេះ នៅការរិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ការងារជាង២០មុខតំណែង ដល់មនុស្សគ្រប់វ័យទាំងអស់ ជាពិសេសសិស្ស-និស្សិត ដែលកំពុងតែស្វែងរកការងារធ្វើ។
យុវជន និស្សិត និងប្រជាពលរដ្ឋទូទៅ ដែលចាប់អារម្មណ៍ នឹងមុខតំណែងទាំងនេះ សូមអញ្ជើញយកប្រវត្តិរូបសង្ខេប, Cover Letter, សញ្ញាបត្រ និងលិខិតបញ្ជាក់ផ្សេងៗ មកកាន់ការិយាល័យកណ្ដាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ស្ថិតនៅផ្ទះលេខ១៣៧B មហាវិថីម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧នេះ វេលាម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។
ក្រោយការទទួលពាក្យ ក្រុមហ៊ុននឹងធ្វើការសម្ភាសភ្លាមៗ។ ព័ត៌មានបន្ថែមសូមទាក់ទង៖ ០១៧ ៥៩៣ ២២២/ ០៨៦ ៥៥៥ ៨១៥៕