(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន២៥,៥០០ដុល្លារ​(ពីរម៉ឺនប្រាំពាន់ប្រាំរយដុល្លារអាមេរិក) ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន ១៥អណ្ដូង ជូនដល់គ្រួសារយោធិនពិការចំនួន១១៤គ្រួសារ​ស្មើមនុស្ស៣៦៦នាក់​រស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧​ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ កាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០១៧។

សូមបញ្ជាក់ថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧​ តេជោភ្នំឆ័ត្រ​ ដែលមានយោធិនពិការរស់នៅចំនួន៤៦៤គ្រួសារ​ធ្លាប់បានទទួលអំណោយជាអណ្តូងទឹកស្អាតនេះ ពីកាកបាទក្រហមកម្ពុជា​​ ចំនួន​ ៣៥អណ្តូង រួចមកហើយ​ក្នុងឆ្នាំកន្លងទៅនេះ៕