(ភ្នំពេញ)៖ ផ្សាយផ្ទាល់ (Live) ! សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅម៉ោង៧៖០០យប់, (សូមស្តាប់ លោក វ៉ាន់ សារាយ និងកញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មានលំអិត) !

 

** ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ រថយន្តក្រុង៥៧គ្រឿង នឹងបើកឲ្យប្រជាពលរដ្ឋជិះ ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបែងចែកតួនាទីនានារបស់សម្តេចវិបុលបញ្ញា សុខ អាន ទៅឱ្យក្រសួងផ្សេងៗកាន់កាប់។
៣៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើឲ្យក្មេងជំនាន់ក្រោយមិនខ្វះសាលារៀន ជាបំណងប្រាថ្នាក្នុងជីវិតរបស់សម្តេច។
៤៖ សាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួន លោក គឹម សុខ ជុំវិញបទល្មើស ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ។
៥៖ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ កោះហៅ ស្នងការ និងមេបញ្ជាការ៣រូប នៅខេត្តមណ្ឌលគិរី ទៅសាកសួរ ក្រោយមានបទល្មើសទ្រង់ទ្រាយធំ។
៦៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រិះគន់ដល់ក្រុមមួយចំនួន ដែលមិនទទួលស្គាល់ ការរីកចម្រើនរបស់កម្ពុជា។
៧៖ សវនាការកាត់ទោសលោក ហេង ពៅ លើករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ត្រូវបានតុលាការកំពូលប្រកាសពន្យាពេល។
៨៖ ក្រសួងការបរទេស ប្រតិកម្មនឹងការចោទប្រកាន់គ្មានមូលដ្ឋាន នៃរបាយការណ៍ សមាជិកសភាអាស៊ានដើម្បីសិទ្ធិ ដែលរិះគន់កម្ពុជា។

** ព័ត៌មានអន្តរជាតិ (World News)
១៖ រាជរដ្ឋាភិបាលអង់គ្លេស សម្រេចហាមឃាត់អ្នកដំណើរតាមជើងហោះហើរ មកពីប្រទេសមូស្លីមមួយចំនួននាំគ្រឿងអេឡិចត្រូនិចជាប់ខ្លួន។
២៖ តុលាការវៀតណាម កាត់ទោសប្រហារជីវិតមនុស្ស០៩នាក់ ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន!។
៣៖ ប៉ូលិសម៉ាឡេស៊ី៖ ជនសង្ស័យម្នាក់ក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ គឺជាកូនប្រុសអតីតអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅវៀតណាម!»។