(ភ្នំពេញ)៖ នៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមហើយ ជួបក្រុមជម្រើសជាតិឥណ្ឌា នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមទាំងពីរខកខាន មិនបានជួបគ្នាអស់រយៈពេល១០ឆ្នាំ កន្លងទៅ។
នេះគឺជាការបង្ហាញសមត្ថភាពលើកដំបូង របស់ក្រុមរហស្សនាមគោព្រៃកម្ពុជា បន្ទាប់ពីផ្លាស់ប្ដូរគ្រូបង្វឹកថ្មីលោក Leonardo Luiz។ ថ្លែងក្នុងសន្និសីទ មុនជួបគ្នាពីម្សិលមិញ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ បានលើកឡើងថា ការប្រកួតនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កូនក្រុមខ្លួន ក្នុងការត្រៀមខ្លួនជួបក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៅក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup 2019 ពូល C នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ៕