Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាអំពាវនាវឲ្យ មន្រ្តីនិងយុវជនចូលរួមកម្មវិធី បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត នៅថ្ងៃទី២៩ ខែមីនា

22-03-2017 17:30

(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានប្រកាសអំពាវនាវយ៉ាងទទូច ឲ្យមន្រ្តីរាជការ និងយុវជនទាំងអស់ ក្រោមចំណុះរដ្ឋសភា ចូលរួមសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ឲ្យបានខ្លាំងក្លា និងសកម្ម នៅក្នុងកម្មវិធី «អប់រំផ្សព្វផ្សាយ និងការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត»

កម្មវិធី«អប់រំផ្សព្វផ្សាយ និងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត»នេះ គ្រោងរៀបចំធ្វើ នៅវេលាម៉ោង ៨៖៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលសន្និសីទបាយ័ន នែវិមានរដ្ឋសភា។

នៅក្នុងសេចក្តីអំពាវនាវនេះ បានបន្ថែមថា ការចូលរួមរបស់មន្រ្តីរាជការ និងយុវជន ក្នុងការបរិច្ចាគឈាម ជាការជួយ សង្រ្គោះជីវិតពលរដ្ឋកម្ពុជា ដែលកំពុងប្រឈម និងការខ្វះខាតឈាមផងដែរ៕