(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស​ ​​ផលិត​ស្រាបៀរ​កម្ពុជា​ ដែល​បាន​បញ្ជូន​រថយន្ត​សម្អាត​ផ្លូវ​ ធុន​ធ្ងន់​ចំនួន​ពីរគ្រឿង​ មក​ជួយ​សម្អាត​ផ្លូវ​ក្នុង​ខេត្តរយៈពេល​ពីរសប្តាហ៍​​ ខណៈដែលខេត្ត​កំពុង​រៀប​ចំ​ពិធី​បុណ្យ​ជាតិ​ ដ៏​ធំ​គឺ​បុណ្យ​ទន្លេ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ឆ្នាំ​២០១៧។

លោក ដួង ពៅ អភិបាល​រង នៃ​គណៈអភិបាល​​ខេត្ត​ស្ទឹងត្រែង​ បាន​ថ្លែងថា «រដ្ឋបាល​ខេត្ត​កំពុង​រៀបចំ​សម្អាត​បរិស្ថាន ក្នុង​​ខេត្ត​ស្ទឹងត្រែង ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរណ៍​​ដ៏​ច្រើន​កុះករ​មក​កម្សាន្ត​​បុណ្យទន្លេ ប៉ុន្តែ​ខេត្ត​ខ្វះ​ខាត​​​កម្លាំង​សម្អាតផ្លូវ ដូច្នេះ​ខេត្ត​បាន​ស្នើរសុំ​ឲ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន​នានា​ ចូលរួម​ជួយ​ខេត្ត​»

លោកអភិបាល​រង​​បាន​បន្តថា «ការ​បញ្ជូន​រថ​យន្ត​សម្អាតផ្លូវ​ ដ៏ទំនើបទាំង​ពីរ​គ្រឿង​មកខេត្ត​ស្ទឹងត្រែង​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ទាន់​ពេល​វេលាបំផុត ដូច្នេះ​ខេត្ត​ស្ទឹង​ត្រែងពិត​ជា​​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ ចំពោះ​ការ​ចួលរួម​ចំ​ណែក​មួយនេះ»

ដោយឡែក លោក​ឧកញ៉ា​ លាង ឃុន ប្រ​ធាន​​ក្រុម​អគ្គនាយក​​ក្រុមហ៊ុន ​ខ្មែរ​ប៊ែវើរីជីស ក៏បាន​ថ្លែងថា «ក្រុមហ៊ុន​ពិត​ជា​មាន​កិត្តិយស​ ដែល​បាន​ចូលរួម​ចំណែក​ជាមួយ​​អាជ្ញាធរ ខេត្ត​ស្ទឹងត្រែង ក្នុង​ការ​ជួយសម្អាត​ផ្លូវ​នានា​ ឲ្យ​បាន​ស្អាត​ល្អ​​ មុន​ពេល​បុណ្យទន្លេ​ត្រូវ​បាន​រៀបចំឡើង។ រថយន្ត​ទាំង​ពីរ​នេះ ​នឹង​បន្ត​នៅ​ខេត្ត​ស្ទឹង​ត្រែង​​រហូត​ដល់​ថ្ងៃទី១ ខែមេសា ដើម្បី​​ជួយសម្អាត​ផ្លូវក្នុង​ក្រុង ក្រោយ​ពិធីបុណ្យ​ទន្លេ​បញ្ចប់»

សូមបញ្ជាក់ថា ក្រៅ​ពី​ជួយ​សម្អាត​ផ្លូវ​​ក្នុង​ក្រុង​ស្ទឹងត្រែង ក្រុមហ៊ុន​ខ្មែរ​ ប៊ែវើរីជីស ក៏​ជា​អ្នក​ឧ​បត្ថម្ភ​ធំ​ ក្នុង​ការ​រៀបចំ​ពិធី​បុណ្យទន្លេ​​នេះ ផងដែរ៕