(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសថា ខ្លួននឹងរៀបចំការប្រកួតកីឡា រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង (MARATHON) នៅថ្ងៃ០១ ខែមេសា ឆ្នាំ២០១៧ខាងមុននេះ ដែលធ្វើឡើងនៅទីរួមខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។
តាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីនេះ មានគោលបំណងដើម្បីសម្តែងការចូលរួមអបអរសាទរ ដល់ដំណើរការនៃការចូលធ្វើការងារ លើកដំបូងរបស់មន្រ្តីរាជការ សាលាខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត និងដើម្បីបង្ហាញពីសោភ័ណភាព ដ៏ល្អប្រណិតប្រកបដោយ រចនាបទរបស់ខ្មែរ នៃអគាររដ្ឋបាលថ្មី រួមជាមួយបរិស្ថានល្អគួរជាទីរីករាយ ក្នុងការផ្តល់បរិយាកាសកាន់តែល្អប្រសើរ ដល់មន្រ្តីរាជការ ក្នុងការបំពេញភារកិច្ចការងារជូនរាជរដ្ឋាភិបាល និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
សូមអានព័ត៌មានលម្អិត របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅខាងក្រោមនេះ៖