(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវេលាម៉ោង៨៖០០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីពិភាក្សាជុំវិញរបៀបវារៈមួយចំនួន។ កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា។ នេះបើតាមការប្រកាស របស់អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា។
តាមការជូនដំណឹងនេះ បានឱ្យដឹងថា កិច្ចប្រជុំខាងលើធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍ចន្លោះ សម័យប្រជុំលើកទី៩ និងលើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ រួមទាំងកំណត់កាលបរិច្ឆេទរបៀវារៈ និងសមាសភាពលេខាធិការសម័យប្រជុំពេញអង្គ លើកទី១០ព្រឹទ្ធសភា នីតិកាលទី៣ នាពេលខាងមុខ៕