(ភ្នំពេញ)៖ ក្នុងពិធីបង្ហាញជាផ្លូវការនូវប្រភេទនំថ្មី នៅសាខាមហាវិថី ម៉ៅ សេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា ដែលជាសាខាទី៤របស់ខ្លួន លោក ហែម សំណាង អ្នកគ្រប់គ្រងហាង សាខាម៉ៅសេទុងថា នំចំនួន៧ប្រភេទថ្មី នឹងលក់បញ្ចុះតម្លៃពិសេសនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy S8+ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ដែលសព្វថ្ងៃនេះ ប្រេដថក មាននំប្រមាណជាង១០០មុខរួចទៅហើយ។
លោក បន្តថា «នំប្រភេទថ្មីទាំង៧មុខនោះរួមមាន៖ Mini Cheese Croissant, Gooey Goody, Mini Ham & Cheese, Cheese Deluxe, Cheese Lava Croissant, Mini Cheese Boat, Mini Parmesan Cheese Cake, Bacon Full of Cheese, Original Cheese Tart, Hokkaido Choco Roll, Lemon Cheese, ដែលលើកនេះគ្រប់នំបុ័ងទាំងអស់គឺមានគ្រឿងផ្សំពីឈីស ដែលនំចូលមកពីប្រទេស New Zealandមានគុណភាពខ្ពស់មិនប៉ះពាល់ដល់សុខភាព។ បន្ថែមទៅលើរសជាតិដែលឆ្ងាញ់នេះ ក៏មានកម្មវិធីពិសេស គឺទិញនំចំនួន៧ តម្លៃត្រឹមតែ ៤.៨០ដុល្លារ តែប៉ុណ្ណោះ ចំណាយតិច ហើយថែមទាំងទទួលបានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy S8+ ទៀតផង។ លើសពីនេះ អតិថិជនទាំងអស់ អាចខ្ចប់សម្រាប់ជូនអ្នកមានគុណ និងក្រុមគ្រួសារផងក្នុងឱកាសពិសេសនេះ»។
លោកថ្លែងបន្ដថា BreadTalk Cambodia ជាហាងផលិតនំប៉័ង ខ្នាតអន្តរជាតិធំមួយ ក្នុងចំណោមហាងល្បីៗនៅលើពិភពលោក ហើយបានចាប់ផ្តើមប្រតិបតិ្តការ របស់ខ្លួនដំបូង នៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៤ ។ ហើយហាងនំប៉័ង ប្រេដថក មានជំនាញក្នុងការធ្វើនំប៉័ង នំផ្អែម និងនំមានរសជាតិឆ្ងាញ់ៗដទៃទៀត ដែលផ្សំឡើងពីពពួក ធញ្ញជាតិ ផ្លែឈើ និងឈីស ដ៏ល្អមកពីជុំវិញពិភពលោក ។
លោកថ្លែងទៀតថា ក្រៅពីនំប៉័ង ប្រេដថក មានកាហ្វេ និងភេសជ្ជៈផ្សេងៗជាច្រើនមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ប្រ៊េដថក ទទួលបានការគាំទ្រយ៉ាងខ្លាំង បើនិយាយពីនំប៉័ង មានរសជាតិឆ្ងាញ់ ពិសេសប្រ៊េដថក បានផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា ប្រមាណជាជាង២០០នាក់ ។
លោកបន្ថែមថា ប្រ៊េដថក ជាហាងនំប៉័ងលំដាប់អន្តរជាតិ មកពីប្រទេសសឹង្ហបុរី ដែលបានបើកសាខាទី១ ក្នុងប្រទេសកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០១៤ ហើយមកដល់បច្ចុប្បន្ននេះ ប្រេដថក មានសាខា ចំនួន៥ទីតាំង។ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ម៉ៅសេទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ ផ្សារទំនើបស្ទឹងមានជ័យថ្មី និងសាខាទី៦ កម្ពុជាក្រោម និងបើកក្នុងពេលឆាប់ៗនេះ។
សូមរីករាយជាមួយ នំរសជាតិថ្មី ឈ្ងុយឆ្ងាញ់ពីហាងនំបុ័ង BreadTalk ដែលមានអនាម័យខ្ពស់ សោភ័ណភាពជាទីពេញនិយម ហាងនំប៉័ងរសជាតិដើមរបស់ ប្រទេសសឹង្ហបុរី កំពុងតែធ្វើដំណើរវាយលុក ក្នុងទីផ្សារនៃប្រទេសកម្ពុជា៕