(ព្រះសីហនុ)៖ ដំរីដ៏ធំមួយក្បាលត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន ប្រទះឃើញដេកងាប់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមជើងភ្នំតំបន់គីរីរម្យជាប់ ក្នុងទឹកដីស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមរបាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត ព្រះសីហនុ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យដំរីមួយក្បាលនេះ ដេកងាប់ដោយសារត្រូវខ្សែភ្លើងឆក់។
មន្រ្តីឧទ្យានុរក្សបានបន្តថា «ហ្វូងសត្វដំរីវា បានចុះពីព្រៃមកត្រដុះនឹងបង្គោលភ្លើង ដែលកន្លងមក ហ្វូងសត្វដំរីទាំងនោះតែង
តែចុះពីភ្នំមកស៊ីដំណាំក្នុងចំាការរបស់ប្រជាពលរដ្ឋ នៅពេលយប់ និងធ្លាប់បានធ្វើឲ្យបង្គោលភ្លើងកម្លាំងខ្លាំង អូតង់ស្យុង បាក់រលំកន្លងរួចមកហើយ»។
ក្រោយទទួលបានព័ត៌មានពីអ្នកស្រុក មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន និងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យមើលផ្ទាល់ ដើម្បីចាត់ចែងតាមនីតិវិធី៕