(ភ្នំពេញ)៖ សូមទស្សនាផ្សាយផ្ទាល់ (Live): សរុបព័ត៌មានពិសេសៗជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅវេលាម៉ោង៧យប់។ មាតិកាព័ត៌មានដូចតទៅ៖
១៖ ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រកាសចែកសំបុត្ររថយន្តក្រុង១០០គ្រឿងទៅកាន់១៥ខេត្ត-ក្រុង ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី , ការចែកសំបុត្រនេះ នឹងធ្វើឡើងនៅកោះពេជ្រ ចាប់ពីថ្ងៃទី៨ ខែមេសា តទៅ!
២៖ អភិបាលរាជធានីភ្នំពេញ ស្នើឱ្យធនាគារទាំងអស់ បំពាក់ម៉ាស៊ីន ATM នៅទីតាំងណាមានសុវត្តិភាព និងយាមត្រឹមត្រូវ។
៣៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន
៤៖ អ្នកនាំពាក្យរដ្ឋសភា មកពីបក្សកាន់អំណាច បានអះអាងថា មានក្រុមមួយចំនួនបន្លំធ្វើសភាអាស៊ាន ដើម្បីវាយប្រហារកម្ពុជា
៥៖ នាយក FBI ទម្លាយថា រុស្ស៊ីប្រើប្រាស់ជនទីបីទម្លាយ Email របស់ក្រុមមន្ត្រីបក្សប្រជាធិបតេយ្យឱ្យទៅ Wikileaks
៦៖ មហាសំណាង! «ធ្លាក់យន្ដហោះដឹកមនុស្ស ៤៤នាក់ នៅស៊ូដង់ខាងត្បូង គ្មានអ្នកស្លាប់នោះទេ ប៉ុន្តែយន្តហោះផ្ទុះឆេះខ្ទេច!»
៧៖ មេដឹកនាំកូរ៉េខាងជើង ព្រមានកម្ទេចអាមេរិកទាំងមូលឲ្យទៅជាផេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ចង់ប្រើយោធាប្រឆាំងខ្លួន
(សូមស្តាប់កញ្ញា សំ ស្រីនីត រាយការណ៍ព័ត៌មាននេះ)