(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ! ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៣ នឹងត្រូវប្រារព្ធឡើងយ៉ាងអធឹកអធម នៅចំកណ្ដាលខេត្តស្ទឹងត្រែង ដែនដីភូមិភាគឦសានប្រទេសកម្ពុជា។ ពិតណាស់ បុណ្យទន្លេត្រូវបានប្រារព្ធឡើងចំនួន២ដង មកហើយតែប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរភាគច្រើន នៅមិនទាន់ដឹងច្បាស់ អំពីប្រវត្តិនៃការប្រារព្ធពិធីបុណ្យទន្លេនេះនៅឡើយទេ។
ដើម្បីបំភ្លឺរាល់ចម្ងល់ខាងលើនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានចេញមកពន្យល់បកស្រាយយ៉ាងក្បោះក្បាយ អំពីអ្វីដែលទាក់ទងនឹងបុណ្យទន្លេនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ទេសចរណ៍ដ៏សប្បាយរីករាយនេះផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៣ នឹងត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០១៧ ឆាប់ៗខាងមុខ លើទឹកដីខេត្តស្ទឹងត្រែង ភាគឦសានកម្ពជាក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន»។
សូមទស្សនាការរៀបរាប់របស់លោករដ្ឋមន្រ្តី ថោង ខុន ទាក់ទងនឹងប្រវត្តិបុណ្យទន្លេ ដូចខាងក្រោម៖