(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំនៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីពិភាក្សាអំពីរបៀបវារៈមួយចំនួន។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ផៃ ស៊ីផាន បានអះអាងថា របៀបវារៈចំនួន៣នោះ រួមមាន ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីឧបាស្រ័យពាណិជ្ជកម្ម, ទី២៖ សេចក្តីព្រាងក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គមឆ្នាំ២០១៦-២០២៥ និងទី៣៖ បញ្ហាផ្សេងៗមួយចំនួនទៀត៕