(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈ ទូទាំងប្រទេសកម្ពុជា។
យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃសាំងធម្មតាត្រូវលក់ថ្លៃ ៣,៥៥០រៀលក្នុង ១លីត្រ, សាំងស៊ុបពែរ ៣,៦០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣,៣០០ រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២២ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖