(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលកំពុងឈរនៅជួរមុខ លើប្រាក់ចំណេញពី Andriod Smartphone បានប្រកាសប្រធានបទ ក្តៅប្រចាំសប្តាហ៍ទីបី «Portrait» នៃកម្មវិធីប្រកួតថតរូប Hauwei Pro Contest III ដើម្បីទទួលស្វាគមន៍នូវវត្តមាន Huawei P10 & P10 Plus និង P10 Lite ក្នុងពេលដ៏ខ្លីខាងមុខនេះ។
កម្មវិធីប្រកួតថតរូបខ្នាតធំ ក្នុងសប្តាហ៍ទី៣ «Portrait» របស់ហួវៃ បើកទទួលរូបថតពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៧ វេលាម៉ោង ១២ ថ្ងៃត្រង់។
វិធីចុះឈ្មោះ និងចូលរួមប្រកួតទាំងបេក្ខជនចាស់ និងទើបចូលរួមថ្មី ត្រូវអនុវត្តទាំង២ ជំហានខាងក្រោមឲ្យបានត្រឹមត្រូវ៖
ជំហានទី១ ៖ បង្ហោះរូបថតដែលដាក់ប្រកួត (រូបថតថតថ្មី និងត្រូវតាមប្រធានបទ) នៅលើគណនីហ្វេសប៊ុករបស់ខ្លួនជា Public និងដាក់ Hastag #oo #HUAWEIPseries #HUAWEIPROCONTEST។
ជំហានទី២៖ សូមចូលទៅកាន់វេបសាយ https://goo.gl/LFYbZr ដើម្បីបំពេញព័ត៌មានផ្សេងៗ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា «កម្មវិធីថតរូប Huawei Pro Contest III មានរយៈពេល១១សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល។ ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែក ៗដើម្បីផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច!»។
គួររំឭកថា សប្តាហ៍ទី១ ប្រធានបទ «៨ មីនា» មានអ្នកចូលរួមប្រមាណជាង ៨០ នាក់ ហើយសម្រាប់ សប្តាហ៍ទី២ គឺ«Wide Aperture» ហើយសម្រាប់សប្តាហ៍ទីបីនេះ ត្រូវបានរំពឹងទុកថា នឹងមានចូលរួមកាន់តែច្រើនៗ។
លោក យុទ្ធូ បានបន្ថែមទៀតថា «ដូចដែលបានសន្យា ឥឡូវក្រុមហ៊ុនសម្រេចផ្តល់ជាដំណើរកម្សាន្តដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក គឺទៅកាន់ប្រទេស ឌូបៃ និង Huawei P10 សម្រាបជើងខ្លាំងចុងក្រោយ។ អតិថិជនដែលប្រើប្រាស់ស្មាតហ្វូនគ្រប់ម៉ូដែល គ្រប់ម៉ាក (នាមសញ្ញា) អាចចូលរួមកម្មវិធីថតរូប ដើម្បីទទួលបាន នូវបទពិសោធន៍ប្លែក ចំណេះដឹងក្នុងការថតរូប មិត្តភាព និងរង្វាន់ផ្សេងទៀតជាច្រើនសន្ធឹកសន្ធាប់!»។
កម្មវិធីប្រកួតថតរូប Huawei Pro Contest រដូវកាលទី 3 នេះ ស្មាតហ្វូន Huawei បានសហការជាមួយក្រុមហ៊ុន និងដៃគូសារព័ត៌មាន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard និង Kingtel (Mobile Wifi) និង ហាងនំបុ័ង Tous les Jours ដើម្បីញ៉ាំងអោយការប្រកួត នេះកាន់តែគគ្រឹកគគ្រេងជាងមុន។
រង្វាន់ជ័យលាភីប្រចាំសប្តាហ៍ រួមមាន ជើងកាមេរ៉ាដ៏ប្រណិតធំ (Huawei Original Big Tripod) មួយរង្វាន់, Huawei Mobile Wi-Fi មួយរង្វាន់ជាមួយនឹងអ៊ិនធើណិត 20GB មានប្រសិទ្ធិភាព 2 ខែHuawei Original Bluetooth Speaker មួយរង្វាន់, Huawei Original Power Bank (10,000 mAh) មួយរង្វាន់ និងសំបុត្រកុន 3D ពី AEON Major Cineplex Ceimex ប្រាំមួយរង្វាន់ ទៀតផងដែរ សរុប ១០ រង្វាន់រៀងរាល់សប្តាហ៍។
ល័ក្ខខ័ណ្ឌនៃការចូលរួមប្រកួត៖
•ការចុះឈ្មោះ ធ្វើឡើងជារៀងរាល់សប្តាហ៍ រហូតដល់វគ្គ Star Of the Zone
•ផលិតរូបដោយប្រើស្មាតហ្វូនគ្រប់ម៉ាកសញ្ញា (All Smart Phone Brands) លើកលែងតែ វគ្គ Semi Final/Smart Phone Photographer All Stars និង Final
•ក្រុមហ៊ុនរក្សាសិទ្ធ ក្នុងការកែប្រែល័ក្ខខ័ណ្ឌនានា ដោយមិនចាំបាច់ជូនដំណឹងជាមុន។
វគ្គតារាប្រចំាតំបន់ (Star Of the Zone)៖
-បេក្ខជនដែលរស់នៅក្នុងខេត្ត និងតំបន់ដែលប្រារព្ធកម្មវិធីប្រកួតវគ្គនេះ តម្រូវឲ្យប្រើប្រាស់ ស្មាតហ្វូន Huawei សំរាប់ផលិតរូបភាព
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៖
-បេក្ខជនដែលជាប់វគ្គជម្រុះមកដល់វគ្គនេះ តម្រូវឲ្យប្រើប្រាស់ស្មាតហ្វូន Huawei
-រង្វាន់វគ្គតារាប្រចំាតំបន់ (Star Of the Zone) និង Semi Final/Smart Phone Photographer All Stars, នឹងរៀបចំនៅតាមបណ្តាខេត្តធំៗ ដោយមានរង្វាន់ជាពិសេសៗ
-រង្វាន់ Final៖ ឈ្នះរង្វាន់ធំដំណើរកំសាន្តទៅឌូបៃ (លេខមួយ), Huawei P10 (លេខពីរ), Huawei P10 Lite (លេខបី) និងលិខិតសសើរម្នាក់មួយ បេក្ខជនទាំងអស់ដែលចាប់អារម្មណ៍ ចង់ចូលរួមការប្រកួតថតរូបដ៏ពិសេសមួយនេះ អាចចូលទៅទទួលយកព័ត៌មានលំអិត តាមរយៈ Facebook Page: Huawei Mobile (KH) និង Group: Huawei Smart Phone Photography Academy ។
https://huaweiprocontest.wordpress.com/terms/៕