(ពិភពលោក)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើងមានទាំងការវាយប្រហារគ្នា ជម្លោះការទូត និងអ្វីៗជាច្រើនលាយឡំគ្នាគ្រប់រសជាតិ។ សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ យើងខ្ញុំសូមដកស្រង់នូវព្រឹត្តិការណ៍រូបភាពសំខាន់ មានដូចតទៅនេះ៖ ១៖ បឹងទឹកសាបដ៏ធំឈ្មោះ Naivasha នៅប្រទេសកេនយ៉ា ជាទីកន្លែងដ៏អស្ចារ្យអមដោយសម្រស់ធម្មជាតិ សុទ្ធសាធ រួមទាំងសត្វព្រៃនៃតំបន់អាហ្វ្រិកជាច្រើនប្រភេទ!
២៖ ទិវាពន្លឺអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅទីលានប្រជាជនទីក្រុងរ៉ង់ហ្គូន នៃសហភាពមីយ៉ាន់ម៉ា ដែលមានប្រជាជន និងភ្ញៀវចំរុះជាតិសាសន៍ចូលទស្សនាភ្លើងពណ៌ដ៏ស្រស់ត្រកាលបំផុតនោះ!
៣៖ ប្រជាជនអ៊ីរ៉ាក់រាប់ម៉ឺននាក់ កំពុងរស់នៅយ៉ាងលំបាកវេទនា ក្នុងជម្រកបណ្តោះអាសន្នដើម្បីគេចចេញពីសង្គ្រាមក្នុងទីក្រុងម៉ូស៊ូល រវាងរដ្ឋាភិបាល និងក្រុមរដ្ឋអ៊ីស្លាម ISIS!
៤៖ តំបន់ស្វយ័តក្វាងស៊ី របស់ប្រទេសចិនកំពុងទទួលរងការវាយលុកដោយអ័ព្ទក្រាស់ ខណៈអាជ្ញាធរទើបចេញការក្រើករំលឹកឲ្យប្រជាជនប្រុងប្រយ័ត្ន!
៥៖ រដូវបិទនេសាទប្រចាំឆ្នាំដ៏ធំប្រចាំបឹងទឹកសាប Poyang ក្នុងខេត្តជាំងស៊ីប្រទេសចិនបានចាប់ផ្តើមហើយ ដើម្បីការពារធនធានមច្ឆជាតិនៅរដូវត្រីពងកូន!
៦៖ ទីក្រុងលីម៉ា នៃប្រទេសប៉េរូរងគ្រោះដោយបាតុភូត El Nino បង្កជាភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណជាច្រើន!
៧៖ ជិតបោះឆ្នោតប្រធានាធិបតីបារាំង បញ្ហាអសន្តិសុខផ្ទុះឡើងសាជាថ្មី ពាក់ព័ន្ធការបាញ់ប្រហារនៅព្រលានយន្តហោះប៉ារីស!