(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះគំនរសំរាម យ៉ាងសន្ធោសន្ធៅ ទុកចោលនៅក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលេខ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ពីសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅជួយអន្តរាគមន៍។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ហេតុការណ៍នេះមិនបានបណ្តាលឲ្យរីករាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ តែសម្រាប់មូលហេតុវិញ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នោះទេ៕