(ភ្នំពេញ)៖ ការប្រគុំតន្ត្រី The MIC Cambodia រដូវកាលទី២ ដែលការប្រគុំតន្ត្រីជំរុញឲ្យតារាចម្រៀង Original ដែលកំពុងរះ និងការគាំទ្រស្មារតី នៃការបង្កើតទំលាប់គាំទ្រ និងបង្កើតស្នាដៃថ្មី ប្រកបដោយមោទនភាព និងភាពថ្លៃថ្នូរនោះ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៧ល្ងាច។
ក្រុមហ៊ុន Anussa ដែលជាអ្នករៀបចំការប្រគុំតន្ត្រីនេះ បានរៀបចំសន្និសីតសារព័ត៌មានមួយ ស្តីអំពីការរៀបចំការប្រគុំតន្ត្រី The MIC Cambodia រដូវកាលទី២ នៅ Showroom Mercedes-Benz ថ្មីរបស់ក្រុមហ៊ុន Star Auto Cambodia ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧។
ក្រុមហ៊ុន Anussa បញ្ជាក់ថា ក្នុងឆ្នាំ ២០១៥-២០១៧នេះ យើងឃើញមានសន្ទុះនៅចម្រៀង Original មានការកើនឡើងយ៉ាងខ្លាំង ហើយកម្មវិធីនេះ ឡើងជាលើកទី២ ដើម្បីអបអរសាទរដល់វិស័យចម្រៀង តារាចម្រៀង Original ក៏ដូចជាជំរុញតារាចម្រៀង Original ដែលកំពុងរះ និងការគាំទ្រស្មារតី នៃការបង្កើតទំលាប់គាំទ្រ និងបង្កើតស្នាដៃថ្មីប្រកបដោយមោទនភាព និងភាពថ្លៃថ្នូរ។
តំណាងក្រុមហ៊ុនដដែល បានបញ្ជាក់ថា The MIC Cambodia រដូវកាលទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៧ល្ងាច។
បក្នុងថ្ងៃនោះផងដែរ នឹងមានការចែកពាន់រង្វាន់៦ដល់តារាចម្រៀង និងបទចម្រៀងដែលទទួលការបោះឆ្នោតពីមហាជន ហើយអ្នកចូលរួមក៏ទទួលបានភាពសប្បាយរីករាយ រាំកម្សាន្តជាមួយបទចម្រៀង និងតារាចម្រៀង Original សំណព្វចិត្តរបស់ខ្លួន ដូចជាលោក P-Sand, លោក អ៊ួង សូរិយា, កញ្ញា Nikki Nikki, Sam Rocker, ក្រុម Mustache Band, ក្រុម Suffer Band, កញ្ញា Chorda, លោក Smey Ka រួមទាំងតារាចម្រៀងដែលទទួលបានជ័យលាភីយ The MIC រដូវកាលមុនដូចជា លោក Lay Sovan Alex, លោក Jane Roffer, ក្រុម SED2R ។
សូមជម្រាបថា កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា រួមជាមួយដៃគូរជាផ្លូវការក្រុមហ៊ុន Smart និងឧបត្ថម្ភធំដោយក្រុមហ៊ុនស្តារអូតូ Cambodia៕