Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរខ្លាំងណាស់! ក្មេងតូចៗ៤នាក់លង់ទឹកស្រះ បណ្តាលឲ្យស្លាប់ ក្នុងស្រុកអង្គបុរី ខេត្តតាកែវ

20-03-2017 17:31

(តាកែវ)៖ គួរឲ្យអាសូរខ្លាំងណាស់! ក្មេងតូចៗអាយុចាប់ពី៣ទៅ៤ឆ្នាំ (ប្រុស៣នាក់ ស្រីម្នាក់) បានលង់ទឹកស្រាប់យ៉ាងវេទនា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅទីតាំងទឹកស្រះសម្រាប់ស្តុកលក់ ក្នុងភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខេត្តតាកែវ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងរងគ្រោះទាំង៤នាក់ បាននាំគ្នាទៅលេងនៅទឹកស្រះនោះ ស្រាប់តែលង់ស្លាប់ទាំងអស់គ្នាតែម្តង ដោយឪពុកម្តាយមិនបានដឹងនោះទេ។

យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ទឹកស្រះនេះជាកម្មសិទ្ធិរបស់លោក ឈុន សារិន ហៅពៅប៉ោង ដែលជាកន្លែងស្តុកទុកសម្រាប់លក់ និងចែកចាយ។

បើតាមសមត្ថកិច្ចក្មេងរងគ្រោះទាំង៤នាក់រួមមាន៖ ទី១ឈ្មោះ សុខ សុផានិត ភេទប្រុសអាយុ៤ឆ្នាំ ទី២ឈ្មោះ សុខ សាប ភេទប្រុស អាយុ៤ឆ្នាំ ទី៣ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៤ឆ្នាំ និងទី៤ឈ្មោះ រឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ។

បន្ទាប់ពីប្រទះឃើញសព ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន​នបានទៅស្រង់ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕