(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៣ពាន់នាក់ មកពី២ឃុំ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ បន្ទាប់ពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៥១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដល ដោយឥតគិតថ្លៃចំនួនជាង៣ពាន់នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកខ្សាច់កណ្ដាល អ្នកស្រី គង់ សុត បានថ្លែងឲ្យដឹង «ថ្ងៃនេះខ្ញុំ និងអ្នកភូមិជាច្រើន បានឮដំណឹងថា មានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយខ្ញុំមានសេចក្ដីត្រេកអរចំពោះ ឯកឧត្តម ដែលបានចុះជួយប្រជាពលរដ្ឋទាំងភូមិ ទាំងឃុំ។ ខ្ញុំនិងអ្នកភូមិសូមជូនពរសូមឲ្យឯកឧត្តម និងគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចំរើនតរៀងទៅ»។
អ្នកស្រីបានថ្លែងបន្ដទៀតថា ការចុះមកពិនិត្យព្យាបាលនេះ មិនអស់ថវិការនោះឡើយ ដែលជាសកម្មភាពមនុស្សធម៌ដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ និងផ្ដល់ផលប្រយោជន៍ច្រើនណាស់ ដូចជាការមិនចំណាយថវិកា សម្រាប់ទិញថ្នាំព្យាលបាល និងថែមទាំងមិនចំណាយពេលវេលា ដើម្បីទៅមន្ទីរពេទ្យទៀតផង។
ប្រជាពលរដ្ឋម្នាក់ទៀត លោកស្រី វង្ស ចាន់ណា ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ការចុះមកជួយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានអារម្មណ៍រីករាយ និងត្រេតអរជាពនពេក ព្រោះថាប្រជាពលរដ្ឋចំណេញ ទាំងពេលវេលា និងថវិកា ហើយសូមស្នើសូមឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋ ឲ្យបានជាញឹកញាប់ ព្រោះប្រជាពលរដ្ឋនៅទីនេះ គឺមានជំងឺច្រើនណាស់ ។ ប្រជាពលរដ្ឋក្នុងភូមិឃុំទាំងអស់ សូមធ្វើការថ្លែងអំណរគុណ និងជូនពរឲ្យសម្ដេចតេជោ ហ៊ុន សែន, លោក ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ទាំងអស់ជួបប្រទះតែសេចក្ដីសុខ គ្រប់ពេលវេលា។
សូមបញ្ជាក់ថារយៈពេល៥១ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៥២១នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៦៨លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៨០៨៦៣នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕