(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០៥នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីនគរបាលដែលព្រហើនហ៊ានបាញ់បោះសេរីជិត១០គ្រាប់ ដោយសារខឹងប្រពន្ធនៅក្នុងបុរីសម្បត្តិមានហេង ខណ្ឌច្បារអំពៅនោះ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅហើយ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។
ការចូលខ្លួនមកសារភាពអង្គភាពរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់់វិធានការហើយមិនឲ្យរួចខ្លួននោះទេ។
សូមជំរាបថា កាលពីម្សិលមិញលោក ស្វាយ ពិសិដ្ឋ ពាក់ស័ក្តិ៣ ជាមន្រ្តីនគរបាល នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួនពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ៕
រូបខាងក្រោមនេះលោក ស្វាយ ពិសិដ្ឋ ជនដៃដល់បាញ់បោះសេរី