មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បន្តត្រួតពិនិត្យទំនិញនាំចូលមកពីប្រទសថៃ នៅប៉ុស្តិ៍អូររំដួលស្រុកភ្នំព្រឹក តែរកមិនឃើញមានសារធាតុគីមី
20-03-2017 14:36
(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នៅតែបន្តត្រួតពិនិត្យទំនិញនាំចូលមកពីប្រទសថៃ នៅប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក នាព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៧ តែលទ្ធផលគ្មានសាធាតុគីមីហាមឃាត់នោះទេ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅមាត់ច្រក បានបន្តធ្វើសកម្មភាព ត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ នៅប៉ុស្ដិ៍អូររំដួលស្រុកភ្នំព្រឹកទៅលើ បន្លែ ផ្លែឈើ ត្រី សាច់ ជាពិសេស ម្ហូបអារហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
លោកបានបន្តថា «ការត្រួតពិនិត្យទំនិញទាំងអស់នេះនៅនឹងកន្លែង ជាលទ្ធផលបឋមអវិជ្ជមាន ពុំមានសារធាតុគីមីហាមឃាត់នោះទេ ហើយមន្រ្តីជំនាញយើង ក៏បានយកគំរូនូវមួយចំនួនមានបន្លែ និងផ្លែឈើបញ្ជូមកមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានកាំត្រូល ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តបន្ថែមទៀត»។
លោកបានបន្ថែមថា បន្ទាប់ពីមន្រ្តីជំនាញយើងបានផ្សព្វផ្សាយពីផលប៉ះពាល់សុខភាពរវាង បន្លែ ផ្លែឈើ ត្រីសាច់ម្ហូបអាហារបានជាបន្តបន្ទាប់កន្លងមក ប្រជាពលរដ្ឋយើងមានយល់ដឹងច្បាប់ច្រើន គឺមិនបាននាំចូលម្ហូបអាហារដែលមានសារធាតុគីមីទៀតនោះទេ៕