Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់

20-03-2017 10:31

(ពោធិ៍សាត់)៖ លោកស្រី សិទ្ធិ ណារ៉ាស៊ី ត្រូវបានតែងតាំងជាប្រធានមន្ទីរកិច្ចការនារី​ ខេត្តពោធិ៍សាត់ ជំនួសលោកស្រី ឈឹម ស៊ីណា ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ តាមប្រកាសលេខ១២៤ កកន. ប្រក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី។

ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងថ្មី ប្រធានមន្ទីរកិច្ចការនារីខេត្តពោធិ៍សាត់ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្ត ក្រោមវត្តមាន លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការ តំណាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្ត លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការដែលមានការពាក់ព័ន្ធយ៉ាងច្រើនកុះករ៕