(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះបន្ទប់នៃមន្ទីរពិសោធន៍របស់ មហាវិទ្យាល័យឱសថសាស្រ្ត នៅក្បែរសាលារាជធានីភ្នំពេញ នាវេលាម៉ោងប្រមាណជាង១២យប់ចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧, ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង ដោយអន្តរាគមន៍ទាន់ពេលវេលា។ ខូចខាតសម្ភារៈនៅក្នុងបន្ទប់មួយចំនួន មិនរាលដាលទៅបន្ទប់ផ្សេងនោះទេ។ ពាក់ព័ន្ធនឹងមូលហេតុនៃការឆាបឆេះ ត្រូវបានគេសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ទស្សនាវិដេអូដែលភ្នាក់ងារ Fresh News TV ផ្សាយផ្ទាល់ពីកន្លែងកើតហេតុ៖