(ភ្នំពេញ)៖ តាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ដែលអង្គភាព Ferh News បានទទួលនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងពេល២ខែ (មករា និងកុម្ភៈ) ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនាកម្ពុជា មានចំនួន ១,០២៥,៥២១នាក់ កើនឡើង ១២.១% រីឯទេសចរខ្មែរដែលចេញទៅក្រៅប្រទេស មានចំនួន ២៤៥,០១៦នាក់ កើនឡើង ៩.២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
ក្រសួងទេសចរណ៍ បានបញ្ជាក់លម្អិតថា ទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងខែមករា ឆ្នាំ២០១៧ មានចំនួន ៥៣២,២០៦នាក់ កើនឡើង ១៤.២% ធៀបនឹងខែមករា ឆ្នាំ២០១៦។ ទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ មានចំនួន ៤៩៣,៣១៥នាក់ កើនឡើង ១០% ធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៦។ «សរុបទាំង២ខែ មានចំនួន ១,០២៥,៥២១នាក់ កើនឡើង ១២.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦»។
ទេសចរអន្តរជាតិ ដែលមកកម្ពុជាតាមអាកាស មានចំនួន ៦២៩,៩២៧នាក់ ស្មើនឹង៦១.៤% នៃចំនួនសរុប កើនឡើង១៦.៥% ក្នុងនោះរួមមាន៖
-ច្រកភ្នំពេញ ២២៩,១៨៥នាក់ ស្មើនឹង២២.៣% នៃចំនួនសរុប កើនឡើង១៥.៥%
-ច្រកសៀមរាប ៣៨៥,៤៥៩នាក់ ស្មើនឹង៣៧.៦% នៃចំនួនសរុប កើនឡើង១៣.៥%
-ច្រកកងកេង ១៥,២៨៣នាក់ ស្មើនឹង១.៥% នៃចំនួនសរុប កើនឡើង៥៤៧.៣%។
ទេសចរអន្តរជាតិ ដែលចូលមកកម្ពុជាតាមផ្លូវគោក មានចំនួន ៣៤៣,១៩៥នាក់ ស្មើនឹង៣៣.៥% នៃចំនួនសរុប កើនឡើង៣.៥%។ ចំណែកទេសចរអន្តរជាតិ ដែលចូលតាមផ្លូវទឹក ៥២,៤០០នាក់ ស្មើនឹង៥.១% នៃចំនួនសរុប កើនឡើង២៣.៥%។
ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា (២ខែដើមឆ្នាំ២០១៧ ធៀបនឹង២ខែដើមឆ្នាំ២០១៦) រួមមាន៖
១-ចិន ១៧២,៤៣៨នាក់ កើនឡើង១៦.៧%
២-វៀតណាម ១៤១,៣៩៤នាក់ ថយចុះ០.៩%
៣-កូរ៉េ ១០១,៤៩៩នាក់ ថយចុះ២.១%
៤-ថៃ ៦៨,៧៦៥នាក់ កើនឡើង១៨.៨%
៥-ឡាវ ៦៥,៦៧៥នាក់ កើនឡើង៦៤.៥%
៦-អាមេរិក ៥៦.១០២នាក់ កើនឡើង១០.៥%
៧-ជប៉ុន ៤០,៧២០នាក់ កើនឡើង១៤.១%
៨-បារាំង ៣៨,៥៧៣នាក់ កើនឡើង១២.៧%
៩-អង់គ្លេស ៣៧,៦២៣នាក់ កើនឡើង១០.៦%
១០-អាលឺ្លម៉ង់ ៣៤,៥៧៨នាក់ កើនឡើង៨.២%។
ប្រភពទីផ្សារទេសចរណ៍សំខាន់ៗមកកម្ពុជា (រយៈពេល២ខែដើមឆ្នាំ២០១៧) រួមមាន៖ តំបន់អាស៊ីប៉ាស៊ីហ្វិក ៧២២,២៣៩នាក់ កើនឡើង១១.៦% ក្នុងនោះមកពីតំបន់អាស៊ាន ៣៣៧,៥១៧នាក់ កើនឡើង១៤.២%។ តំបន់អឺរ៉ុប ២០៧,១១៥នាក់ កើនឡើង១២.៨%។ តំបន់អាមេរិក ៨៩,១៦៧នាក់ កើនឡើង១៤.៧%។
ទេសចរអន្តរជាតិផ្ទៃក្នុង (Internal Tourist) ទៅទស្សនាតំបន់អាទិភាព (២ខែដើមឆ្នាំ២០១៧) រួមមាន៖
-សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិចំនួន ៥៣៩,០៥៤នាក់ ស្មើនឹង៤៥.៣% នៃចំនួនសរុប កើនឡើង៨.៩% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
-តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន ៤៨៦,៤៦៧នាក់ ស្មើនឹង៤០.៩% នៃចំនួនសរុប កើនឡើង១៥.៩% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
-តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិចំនួន ១៥០,២៦២នាក់ ស្មើនឹង១២.៦% នៃចំនួនសរុប កើនឡើង១២.៤% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
-តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិចំនួន ១៤,៧០៣នាក់ ស្មើនឹង១.២% នៃចំនួនសរុប កើនឡើង១២% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
-តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្តរជាតិចំនួន ១៦,៨០៦នាក់ កើនឡើង៤០.៨% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
-តំបន់មួយចំនួនទៀត ក៏ទទួលបានទេសចរជាតិចំនួន ១៧,២៦៣នាក់ កើនឡើង ១២.៤% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
ចំណែកទេសចរកម្ពុជា ដែលចេញទៅក្រៅប្រទេស គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០១៧ មានចំនួន «២៤៥,០១៦នាក់ កើនឡើង ៩.២%» ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦៕