(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា សម្រាប់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាល បានចាប់ខ្លួនជនបរទេសចំនួន៣៧នាក់ ក្នុងនោះមានស្រីម្នាក់ ដែលមាន៣សញ្ជាតិ។
លោកបានបញ្ជាក់ថា «ការឃាត់ខ្លួនប្រចាំសប្តាហ៍សរុបចំនួន៣៧ នាក់/ស្រី១នាក់ មាន០៣សញ្ជាតិដូចខាងក្រោម៖
ជនជាតិវៀតណាមចំនួន១០នាក់/ស្រី១នាក់, ជនជាតិឥណ្ឌាចំនួន១នាក់, ជនជាតិនីហ្សេរីយ៉ាចំនួន២៦នាក់។ ជនបរទេសទាំងនេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើស ការលួចឆ្លងដែន ស្នាក់នៅខុសច្បាប់ និងគ្មានលិខិតឆ្លងដែន»។
បើតាមលោកឧត្តមសេនីយ៍ទោ សម្រាប់ការបណ្តេញចេញប្រចាំសប្តាហ៍សរុប២៧នាក់/ ស្រី២នាក់ មាន០៤សញ្ជាតិដូចខាងក្រោម៖ ជនជាតិវៀណាម ចំនួន១៤នាក់ ស្រី០២នាក់ (សល់ពីសប្តាហ៍មុន), ជនជាតិអង់គ្លេសចំនួន០១នាក់, ជនជាតិកូរ៉េចំនួន០១នាក់ និងជនជាតិនីហ្សេរីយ៉ាចំនួន០១នាក់។
លោកបានបន្តថា ស្ថិតិជនបរទេសដែលកំពង់ស្នាក់នៅ កន្លែងត្រៀមបណ្តេញចេញ (មណ្ឌលភ្នំពេញ និងមណ្ឌលសៀមរាប) សរុបជំនួន២២នាក់/ស្រី ០២នាក់មាន៩សញ្ជាតិ៕