(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំគោកគង់កើត និងឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំគោកគង់កើត និងបក្សស្រុកកញ្ជ្រៀច បានចូលប្រជុំដោះស្រាយនូវបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានស្នើ និងសំណូមពរ រួមមាន៖ ការជួសជុលផ្លូវដែលខូចជូនប្រជាជន «សុំគណៈកម្មាធិការបក្សឃុំពិនិត្យ និងធ្វើគម្រោងជួសជុល ផ្លូវជាបន្ទាន់»។
បន្ថែមពីនោះមានដូចជា បញ្ហាជនខិលខូចប្រើប្រាស់ឧបករណ៍ឆក់ត្រី «សុំមេប៉ុស្តិ៍ឃុំគោក គង់កើតត្រូវធ្វើការស្រាវជ្រាវ រកឲ្យឃើញ ហើយអញ្ជើញមកធ្វើការណែនាំ អប់រំជាបន្ទាន់។ ចំពោះឧបករណ៍ចាប់យកជាភស្តុតាងបាន ត្រូវប្រមូលទុក ហើយលើកក្រោយធ្វើវេទិកាចប់ យកដុតកំទេចចោលនៅចំពោះមុខពួកគាត់»។
បញ្ហាជីកស្រះទឹកនៅមាត់ស្ទឹងយកធ្វើជាឯកជន និងបញ្ហាធ្វើបៀដាក់សំរាស់យកត្រីក្នុងស្រះត្រពាំងនោះ គណៈកម្មាធិការបក្សឃុំ បានស្រាវ ជ្រាវឃើញមានចំនួន០៩នាក់ ដែលបានធ្វើរំលោភយកធ្វើជាឯកជននោះ សុំឲ្យឃុំ និងស្រុកកំណត់ឲ្យច្បាស់ឆាប់ អនុវត្តភ្លាម ជៀសវាងប្រជាពលរដ្ឋមានសតិអារម្មណ៍ព្រោះស្រះត្រពាំងនោះជារបស់រដ្ឋ។ បន្ទាប់មកក្រុមការងារបានបន្តចុះពិនិត្យការជួសជុល សាលាមតេយ្យភូមិជ័យមុន្នី។
ជាមួយគ្នានោះដែរ លោក ចាន់ វ៉ាន់ធឿន និងគណៈកម្មាធិការបក្សភូមិ-ឃុំ បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រលំបាកចំនួន០៥គ្រួសារ ដោយនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ក្នុងនោះ១គ្រួសារទទួលបាន អង្ករ០១បាវ ទំងន់ ២៥kg, ភួយ០១, មុង០១, ប៊ីចេងកន្លះគីឡូ, មី១០កញ្ចប់, អំបិល០២គីឡូក្រោម, ទឹកត្រី០២ដប, ទឹកស៊ីអ៉ីវ០២ដប, ទឹកសុទ្ធ០២ដប, ទឹកក្រូច០២កំប៉ុង ។
នៅថ្ងៃដដែលនោះ លោក ចាន់ វ៉ាន់ធឿន និងគណៈកម្មាធិការបក្សភូមិ-ឃុំ បានចុះទៅពិនិត្យមើលការជួសជុលផ្លូវលំមួយខ្សែ នៅភូមិខ្លាពារ ឃុំជាខ្លាង ស្រុកស្វាយអន្ទរផងដែរ៕