ថ្ងៃស្អែកសពសម្តេចវិបុលបញ្ញា សុខ អាន នឹងបូជា, សម្តេច សាយ ឈុំ អានវិយោគកថា និងសម្តេច ហេង សំរិន ជូនព្រះអគ្គីដល់សព
18-03-2017 15:54
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងឲ្យសាធារណជនជ្រាបថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ គឺជាថ្ងៃបូជាសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
យោងតាមលិខិតជូនដំណឹងបានបញ្ជាក់ថា នៅក្នុងពិធីបូជាសព សម្តេចវិបុលបញ្ញា សុខ អាន នៅថ្ងៃស្អែកនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអានវិយោគកថា និងជីវប្រវត្ថិ ចំណែក សម្តេចពញាចក្រី ហេង សំរិន ជូនព្រះអគ្គីដល់សពផងដែរ។
ក្នុងពិធីបូជាសពនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងឥស្សរជន ព្រមទាំងសមាជិក ក្រុមគ្រួសារសពជាច្រើនាក់ចូលរួមយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖