(ព្រះវិហារ)៖ ផ្លូវក្រាលគ្រួសក្រហម ប្រវែង៥គីឡូម៉ែត្រ និងទំនប់ទឹកប្រវែង៣៥០ម៉ែត្រ ដែលមានកម្ពស់ប្រវែ ២.៥ម៉ែត្រ ត្រូវបានលោក អ៊ុន ចាន់ដា អភិខេត្តព្រះវិហារ បានសន្យាជួយជួសជុល និងស្តារទំនប់ទឹកជូនប្រជាពលរដ្ឋឡើងវិញដើម្បីទុកសម្រាប់ប្រើប្រាស់តទៅមុខ។
លោក អ៊ុន ចាន់ដា លើកឡើងបែបនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោកអញ្ជើញប្រគល់ផ្ទះ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ជូនដល់ដូនចាស់ជរាទីទាល់ នៅភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
លោក អ៊ុន ចាន់ដា បានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្តេចតែងគិតគូអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងថ្មីៗនេះ សម្តេចបានឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនផ្សេងៗ បញ្ចុះអត្រាការប្រាក់រហូត ១៨ភាគរយក្នុងមួយឆ្នាំ ដែលកត្តានេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការចំណេញ ក្នុងការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន យកទៅប្រកបរបរកសីផ្សេងៗ លើសពីនេះទៀ តម្លៃប្រើប្រាស់ភ្លើងអគ្គិសនី និងមានការបញ្ចុះជាបន្តបន្ទាប់រហូត១គីឡូវ៉ាត់ម៉ោង ត្រឹមតែជា ៤០០រៀល, ក្រោម១០គីឡូក្រាម និងជាង៦០០រៀល សម្រាប់ប្រជាពលរដ្ឋប្រើក្រោម ៥០គីឡូវ៉ាត់។
លោក អ៊ុន ចាន់ដា បានប្រកាសជួយជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង៥គីឡូម៉ែត្រ និងស្តារទំនប់ទឹក ប្រវែង៣៥០ម៉ែត្រ ឡើងវិញ ទុកជូនប្រជាពលរដ្ឋប្រើប្រាស់៕