ក្រុមសម្ពន្ធយុវជនប្រកាសទាមទារធ្វើបាតុកម្មប្រឆាំងលោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន ប្រសិនមិនចេញមុខសុំទោសជាសាធារណៈ
18-03-2017 12:49
(ភ្នំពេញ)៖ ការប្រមាថម៉ាក់ងាយទៅលើសពសម្តេចវិបុលបញ្ញា សុខ អាន បានបន្តរីកធំឡើងៗហើយដោយបណ្តាញក្រុមនិស្សិត និងយុវជនមួយចំនួន បានចេញមកបន្តបន្ទាប់ថ្កោលទោសចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ សម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់ថា សម្តីរបស់លោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន ជាសម្តីមនុស្សទមិឡឥតសាសនា គ្មានសុជីវធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានអះអាងថា «សម្តីរបស់លោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន គឺជាសម្តីមនុស្សទមិឡឥតសាសនា គ្មានសុជីវធម៌ និងសីលធម៌នៅក្នុងខួរបន្តិចសោះឡើយ»។
ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព បានប្រកាសថា នឹងដឹកនាំធ្វើបាតុកម្មប្រឆាំងលោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន ប្រសិនបើមិនចេញមុខសុំទោសជាសាធារណ៖៕