(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរ ថោង ស៊ីង សូមធ្វើការប្រកាសជាសាធារណៈ ដល់បុគ្គលិកផ្នែកគណនេយ្យម្នាក់ ឈ្មោះ តុង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាន រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីឲ្យចូលខ្លួនដោះស្រាយ ជាមួយក្រុមហ៊ុនជាបន្ទាន់ ខណៈដែលបុគ្គលរូបនេះ បានយកលុយក្រុមហ៊ុនអស់ជាច្រើន រត់គេចខ្លួនបាត់។
ជាមួយនឹងការប្រកាសឲ្យចូលខ្លួនដោះស្រាយនេះ ក្រុមហ៊ុននឹងមានវិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលឈ្មោះ តុង ស្រីលាភ ប្រសិនបើមិនចូលខ្លួន ដោះស្រាយឲ្យបានឆាប់នោះទេ៕