(ភ្នំពេញ)៖ ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ហើយនោះ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់បំណាច់មុខងារ (ប្រាក់តួនាទី) ជូនដល់មន្រ្តីរាជការស៊ីវិលថែមទៀតហើយ ដើម្បីជួយឲ្យជីវភាពមន្រ្តីរាជការស៊ីវិលកាន់តែល្អប្រសើរថែមទៀត។
អនុក្រឹត្យកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបចុះហត្ថលេខានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ប្រាក់បំណាច់ (ប្រាក់តួនាទី) ខ្ពស់បំផុតមានជាង ១លាន ៧សែនរៀល ហើយទាបបំផុត ៣៥ម៉ឺនរៀល។
* សូមបញ្ជាក់ថា នេះការតម្លើងប្រាក់តួនាទីប៉ុណ្ណោះ មិនទាន់បូកបញ្ចូលជាមួយប្រាក់ខែនោះទេ (ឧទាហរណ៍៖ ប្រាក់ខែសម្រាប់គ្រូបង្រៀនទាបបំផុត៩៥ម៉ឺនរៀល ដោយមិនទាន់បូកប្រាក់តំបន់ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនោះទេ)៕