(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យ បានចេញលិខិតថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លឹម គឹមយ៉ា និងលោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា ដែលបានប្រមាថមាក់ងាយដោយ អសីលធម៌ចំពោះសម្តេចវិបុលបញ្ញា សុខ អាន តាមរយៈការសន្ទនានៅក្នុងទូរស័ព្ទរវាងទាំងពីរ។
នៅក្នុងលិខិតថ្កោលទោសនេះក្រុមនិស្សិតបានប្រកាសថា៖ «ប្រសិនបើឯកឧត្តមទាំងពីរមិនព្រមធ្វើការសុំទោសជាសាធារណៈ និងជាផ្លូវការទេនោះ យើងខ្ញុំទាំងអស់គ្នា មានសិទ្ធិក្នុងការធ្វើអ្វីៗទាំងអស់គ្រប់យ៉ាងស្របតាមច្បាប់ ដើម្បីប្រឆាំងតបតទៅនឹងសម្តីពាល អសីលធម៌របស់ឯកឧត្តមទាំងពីរ»។
ខាងក្រោមនេះជាលិខិតថ្កោលទោសរបស់ក្រុមនិស្សិត នៃសហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា៖