(ភ្នំពេញ)៖ ហាងផាត់មុខ និងធ្វើសក់ កាត់សក់ ទាំងបុរស និងស្រ្តី មានឈ្មោះល្បីយូរឆ្នាំ «Cindy (NK) Salon» បានពង្រីកទីតាំងថ្មីមួយទៀត នៅម្ដុំទួលគោក ខាងក្រោយសាលាហ្សាម៉ាន់ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនដែលគាំទ្រ មកធ្វើសក់នៅក្នុងហាងមួយនេះ ជាពិសេសពីសំណាក់ តារាប្រុសស្រីល្បីៗជាច្រើនរូប ដែលតែងតែចូលចិត្តមកផាត់មុខ និងតុបតែងខ្លួន នៅទីតាំងចាស់ នាពេលកន្លងមក។
លោក Cindy ដែលជាម្ចាស់ហាង និងជាតារាសម្ដែងល្បីឈ្មោះផងនោះ បានថ្លែងឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អតិថិជន ជាពិសេសអ្នកសិល្បៈដូចគ្នា ដែលចូលចិត្តមកផាត់មុខ ធ្វើសក់តាំងពីហាងបើកដំបូងមក នៅពេលនេះហាង«Cindy (NK) Salon» បានសម្រេចចិត្តបើកសាខាថ្មីមួយទៀត គឺនៅម្ដុំទួលគោក ខាងក្រោយសាលាហ្សាម៉ាន់ (សាលាក្មេងៗ) ដោយមានសេវាកម្ម ដូចទៅនឹងសាខាចាស់ដែរ។
លោកបន្តទៀតថា សាខាចាស់ចំនួនពីរកន្លែង មានសាខាទី១នៅម្ដុំដេអិន និងទី២នៅម្ដុំបឹងកេងកង ហើយសាខាថ្មីនេះ មានទទួលធ្វើសក់ កាត់សក់ អ៊ុតសក់ ធ្វើមុខ ប្ដូរពណ៌សក់ ធ្វើក្រចកជាដើម ខណៈដែលរយៈពេលបើក១៥ឆ្នាំមកនេះ មានការគាំទ្រខ្លាំងមែនទេ ជាពិសេសគឺ២ឆ្នាំចុងក្រោយនេះ។ អ្វីដែលជាលក្ខណៈពិសេសរបស់ហាង «Cindy (NK) Salon» គឺដោយសារតែសេវាកម្ម មានសភាពរហ័សទាន់ចិត្ត និងផលិតល្អៗនាំចូលពីបរទេស មិនប៉ះពាល់ដល់សុខភាព។
ម្ចាស់ហាងរូបនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសិល្បករ-សិល្បការិនីល្បីៗ ទាំងអស់ ដែលតែងតែគាំទ្រ ក៏ដូចជាចូលចិត្តមកតុបតែមុខ នៅហាង «Cindy (NK) Salon» ខណៈនៅក្នុងឱកាសបើកសាខាថ្មីនេះ ហាងនឹងមានការបញ្ចុះតម្លៃ យ៉ាងពិសេសដល់អតិថិជន មិនថាតែអ្នកសិល្បៈ ឬបងប្អូនរស់នៅក្រៅរង្វង់សិល្បៈនោះទេ៕