Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ អំពាវនាវដល់សប្បុរសជន ជួយបឧបត្ថម្ភ ថវិកា និងសម្ភារ សម្រាប់ផ្ដល់រង្វាន់ដល់សិស្សពូកែទូទាំងប្រទេស

17-03-2017 17:14

(ភ្នំពេញ)៖ ដើម្បីលើកម្ពស់គុណភាពអប់រំ អភិវឌ្ឍធនធានមនុស្ស ប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងជ្រើសរើស សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្ស​ថ្នាក់ទី៩ និងទី១២ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានអំ​ពាវនាវឲ្យសប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារ សម្រាប់ជារង្វាន់បន្ថែម ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ដើម្បីជំរុញចលនានេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅឆ្នាំបន្ដបន្ទាប់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីអំពាវនាវ របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុង៖

\