(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ ប្រធានក្រុមការងារចុះជួយសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី សម្រាប់គណបក្សប្រជាជនកម្ពុជាចំនួន៥៣៩នាក់ ដែលភាគច្រើនជាយុវជនជំនាន់ក្រោយ។
នៅចំពោះសមាជិកសមាជិកាថ្មីទាំង៥៣៩នាក់ខាងលើនេះ លោក ជួន ណារិន្ទ បានណែនាំ និងជំរុញឲ្យចូលរួមសកម្មភាព ជាមួយថ្នាក់ដឹកនាំ ដើម្បីធ្វើកិច្ចការមនុស្សធម៌ ព្រមទាំងត្រូវស្មោះត្រង់ជាមួយបក្សដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេច ក្រឡោម ស ខេង ជាអនុប្រធាន។
បន្ទាប់ពីសំណេះសំណាលរួចមក លោក ជួន ណារិន្ទ ក៏បានឧបត្ថម្ភវត្ថុកំដរដៃក្នុងម្នាក់ទទួលបាន មួក១ អាវ១ និងប្រាក់១០០០០រៀល ដែលអំណោយទាំងនេះក៏មានការចូលរួមផងដែរពីលោក សុខ សុង លោក កែវ សុធា និងលោក ម៉ាង ស៊ីណេត៕