(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថៃ្ងទី១៧ ខែមីនា ឆ្នាំ២០១៧ លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ បានដឹកនាំមន្រ្តីមួយចំនួនចុះត្រួតពិនិត្យបរិមាណ និងគុណភាពតាមស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន៣ទីតាំង នៅមុំសង្តាត់ផ្សារដើមថ្គូវ និងផ្លូវ ២៧១ ដើម្បីទប់ស្តាត់អំពីកែ្លងបន្លំតាមស្ថានីយ៍ នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំងឡាយ។
ការពិនិត្យនេះ បានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែងដូចជាធុងក្រឹតចំនួនមាឌ ជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំនុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញគឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និង Regular (92) ។
ជាលទ្ធផលក្នុងចំណោមស្ថានីយ៍មួយចំនួន ដែលក្រុមមន្រ្តីកាំកុងត្រូល បានធើ្វការត្រួតពិនិត្យរកឃើញមានស្ថានីយ៍មួយ ដែលមានកំហុសឆ្គងបចេ្ចកទេស ហើយតម្រូវឱ្យធើ្វកិច្ចសន្យាកែប្រែជាបន្ទាន់។ ករណីម្ចាស់ស្ថានីយ៍មិនរៀងចាលលោក និងសុំគោលការណ៍ទៅថ្នាកដឹកនាំក្រសួងដើម្បីអនុវត្តន៍ តាមនីតិវិធីច្បាប់បានកំនត់។ ចំណែកឯថ្លៃប្រេងឥន្ធនៈ គឺមិនមានការលក់លើសពីសេចក្កីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទេ។
លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ ក្នុងនាយកដ្ឋាន និងបន្តធើ្វទូទាំងព្រះរាជាណាចក្រកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ទាំងអស់សហការ ចូលរួមធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងអតិថិជន អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តទាំងអស់សូមប្រុងប្រយ័ត្ន មើលលើកុងទ័រចាប់ពីចំណុច សូត្រជានិច្ចមុនពេលចាក់ ហើយបរិមាណលិត្រចុងក្រោយ ដែលត្រូវសើ្មនឹងតម្លៃប្រេង ដែលត្រូវចំណាយ៕