(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយសិក្ខាកាម ដែលត្រៀមចេញដំណើរទៅសិក្សានៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង និងលោកវរសេនីយ៍ នាយការិយាល័យ ជាច្រើនរូបផងដែរ។

ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ បានផ្តល់ថវិកាក្នុងម្នាក់ៗចំនួន១លានរៀល សរុបចំនួន២០លានរៀលផងដែរ៕