(ព្រះវិហារ)៖ កម្លាំងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការចុះបង្ក្រាបករណីជួយដូរគ្រឿងញៀន ស្ថិតនៅចំណុចភូមិហ្មសែត សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមជាមួយនិងវត្ថុតាងមួយចំនួនទៀត កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ម្សិញមិញនេះ។
លោកវរសេនីយ៍ត្រី ចាន់ សុភិនណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះវិហារ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះថា ដោយទទួលបានការណែនាំ និងបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំនុចខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។
ក្រោយការសួរនាំរួច បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង បានបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕