(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពន្យារពេលអនុវត្តន៍ការលក់សំបុត្រ ចូលទស្សនាសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែង (តម្លៃថ្មី) រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នេះបើតាមលិខិតរបស់ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន។
លិខិតរបស់លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាក់ការអនុវត្តប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនា សារមន្ទីរជាតិ និងសារមន្ទីរទួលស្លែង ចាប់ពីពេលបច្ចុប្បន្ន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានរក្សាតម្លៃសំបុត្រ ដូចបានកំណត់នៅក្នុងតារាឧបសម្ព័ន្ធ១។
សូមជម្រាបថា បច្ចុប្បន្នតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទាំង២មានដូចជា៖
* ការលក់សំបុត្រចូលរទស្សនាសារមន្ទីរជាតិកម្ពុជា
+រយៈពេល៖ ទទួលសេវាភ្លាមៗ រាល់ថ្ងៃធ្វើការពីម៉ោង៨៖០០ នាទីព្រឹកដល់ម៉ោង៥៖០០នាទីរសៀល
+សុពលភាព៖ ០១ថ្ងៃ
+កម្រៃសេវា ៖ ចែកចេញជាពីរ
-តម្លៃសំបុត្រជនជាតិខ្មែរ អាយុក្រោម១៨ឆ្នាំ ឥតគិតថ្លៃ
-តម្លៃសំបត្រជនជាតិខ្មែរអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ៥០០រៀល
-តម្លៃសំបុត្រជនជាតិបរទេសអាយុក្រោម១៨ឆ្នាំ ០៣ដុល្លាអាមេរិក
-តម្លៃសំបុត្រជនជាតិបរទេសអាយុចាប់ពី១៨ឆ្នាំ ០៥ដុល្លា អាមេរិក
* ការលក់សំបុត្រចូលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
+រយៈពេល៖ ទទួលសេវាភ្លាមៗ រាល់ថ្ងៃធ្វើការពីម៉ោង០៨៖០០ដល់ម៉ោង១៧៖០០រសៀល
+សុពលភាព៖ ០១ថ្ងៃ
+កម្រៃសេវា៖ ចែកចេញជាពីរ
-តម្លៃសំបុត្រជនជាតិខ្មែរគ្រប់វិស័យ ឥតគិតថ្លៃ
-តម្លៃសំបុត្រជនជាតិបរទេសអាយុក្រោម១៨ឆ្នាំ ១,៥ដុល្លាអាមេរិក
-តម្លៃសំបុត្រជនជាតិបរទេសអាយុចាប់ពី១៨ឆ្នាំ ០៣ដុល្លារអាមេរិក