(ភ្នំពេញ)៖ លោក អេង ខេង ដែលទទួលបានការឧបត្ថម្ភ២៥,០០០ដុល្លារពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅវះកាត់ជំងឺមហារីកមាត់ដ៏ធ្ងន់ធ្ងររបស់លោកនៅប្រទេសអូស្រ្តាលី តាមរយៈសមាគមន៍ចក្ខុកម្ពុជាអន្តរជាតិ នឹងវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ខាងមុខ បន្ទាប់ពីការវះទទួលបានជោគជ័យ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈកន្លងទៅ។
លោកវេជ្ជបណ្ឌិត ង៉ូវ ស្រ៊ុន ស្ថាបនិកសមាគមន៍ចក្ខុកម្ពុជាអន្តរជាតិ ឲ្យដឹងថា៖ «មុខរបួស របស់លោក អេង ខេង ជាយ៉ាងឆាប់រហ័ស។ លោកអាចដើរ អាចទទួលទានអាហារ និងអាចហាមាត់និយាយបាន ហើយឥឡូវគាត់អាចវិលត្រឡប់ទៅផ្ទះវិញបាន»។
ទោះបីយ៉ាងណា ពីរខែក្រោយការវិលត្រឡប់មកមាតុប្រទេសរបស់លោកវិញ ក្រុមវេជ្ជបណ្ឌិតមួយចំនួននឹងធ្វើដំណើរមកកម្ពុជា ដើម្បីឆែកមើល ក៏ដូចជាតាមដានអាការៈរោគរបស់លោក អេង ខេង៕