(ភ្នំពេញ)៖ សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដោយបំភ្លឺចំពោះអ្នកប្រើប្រាស់ Facebook ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» ដែលបានវាយប្រហារប្រមាថយ៉ាងធ្ងន់ធ្ងន់បំផុតទៅលើព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍របស់សមាគមសហព័ន្ធខ្មែរ-វៀតណាម​ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា៖ សមាគមមិនមាន Facebook (Page) ឬគេហទំព័រណាមួយឡើយ និងបានប្រកាសថា ជានិច្ចកាលសមាគមតែងតែគោរពព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សមាគមសហព័ន្ធខ្មែរ-វៀតណាម នៅកម្ពុជាក៏សូមប្រកាស ស្នើដល់ស្ថាប័នគ្រប់លំដាប់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបង្កើត Facebook (Page) ឈ្មោះសមាគមវៀតណាមនៅកម្ពុជា ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមាគម និងជាការញុះញង់មួយមិនអាច ទទួលយកបាន។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់សមាគមសហព័ន្ធខ្មែរ-វៀតណាមនៅកម្ពុជា៖