(កំពងធំ)៖ គួរឲ្យអាសូរណាស់! ក្មេងប្រុសតូចៗចំនួន៤នាក់ ដើរលេងខាងក្រៅផ្ទះស្រាប់តែ ចុះទៅក្នុងទឹកស្រះបណ្តាលឲ្យ លង់ស្លាប់ជាបន្តបន្ទាប់គួរឲ្យអាណោចអាធ័មបំផុត នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក យឹម សារ៉េត នាយនគរបាលប៉ុស្តិ៍ឃុំចុងដូង បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះថា ហេតុការណ៍នេះកើតឡើងនៅល្ងាចម្សិលមិញ ដែលបណ្តាលឲ្យក្មេងតូចៗ មានអាយុចាប់ពី៤ឆ្នាំទៅ៦ឆ្នាំ បានស្លាប់ទាំងអស់ដោយសារលង់ទឹកស្រះ។
លោកបានបន្តថា ក្មេងរងគ្រោះទី១ឈ្មោះ វ៉ា រ៉េតអាយុ៤ឆ្នាំ ឪពុកឈ្មោះ គុជ វ៉ា ម្តាយឈ្មោះ ហៀង ថា ទី២ឈ្មោះ មាន ម៉ន អាយុ៤ ឪពុកឈ្មោះ ហ៊ែល ម្តាយឈ្មោះ ម៉ាន់ អាន ទី៣ឈ្មោះ ម៉ាន ជៃ អាយុ៤ឆ្នាំ ឪពុកឈ្មោះ បូរ៉ា ម្តាយឈ្មោះ មាន អន និងទី៤ឈ្មោះ ហ៊ែល រ៉ាវី អាយុ៦ឆ្នាំ ឪពុកឈ្មោះ ប៉ិច ជា ម្តាយឈ្មោះ ស៊ូ រៀម ដែលជនរងគ្រោះទាំង៤នាក់ រស់នៅភូមិឃុំកើតហេតុ។
នាយប៉ុស្តិ៍បានបញ្ជាក់ថា «មុនពេលកើតហេតុ កុមារាទាំង៤នាក់ បានដើលេងចេញពីផ្ទះតាំងពីម៉ោង៩ទៅម៉ោង១០ព្រឹកមកម្ល៉េះ ដោយបាត់កូនៗយូរពេក ឪពុកម្តាយនាំគ្នាដើរកស្រាប់តែ ប្រទះឃើញកុមារាទាំង៤នាក់ស្លាប់ ឱបគ្នាគួឲ្យរន្ធត់។ ឃើញហេតុការណ៍នេះ ឪពុកម្តាយយំសោកបោកខ្លួន យ៉ាងខ្លាំងហើយយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន»៕