(ភ្នំពេញ)៖ លោកជំទាវ អាន្នី សុខអាន ភរិយានៃសពសម្តេចវិបុលបញ្ញា សុខ អាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានថ្វាយលិខិតថ្លែងអំណរព្រះមហាករុណាទិគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន ព្រះមហាក្សត្រកម្ពុជា ដែលបានព្រះរាជទានចូលរួមនូវព្រះរាជសាររំលែកមរណទុក្ខជាមួយ លោកជំទាវ និងក្រុមគ្រួសារទាំងអស់ ដែលកំពុងទទួលនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន។
លិខិតរបស់លោកជំទាវ អាន្នី សុខអាន បានសរសេរថា «នាងខ្ញុំ និងក្រុមគ្រួសារនៃសព សង្ឃឹមថា វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នឹងបានទៅកាន់សុគតិភពដូច ព្រះពរនៃ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ មិនខានឡើយ»៕
ខាងក្រោមនេះជាលិខិតរបស់លោកជំទាវ អាន្នី សុខអាន ថ្វាយអំណរព្រះមហាករុណទិគុណ ព្រះមហាក្សត្រខ្មែរ៖