(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ Facebook សីហា បានបន្តទម្លាយសារសម្លេងពាលអសីលធម៌មួយរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រមាថចំពោះការមរណភាពរបស់ឧបនាយករដ្ឋមន្រ្តី សុខ អាន ដែលលោកទើបទទួលមរណភាពថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ វេលាម៉ោង១៨៖៣២នាទី នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។
Facebook សីហា បានសរសេររៀបរាប់ថា៖ «សូមបញ្ចេញនូវសំឡេងឆ្លើយឆ្លងគ្នារវាងលោក លឹម គីមយ៉ា តំណាងរាស្ត្របក្សសង្គ្រោះជាតិ ជាមួយលោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា ជូនបងប្អូនជនរួមជាតិបានដឹង។ តើសម្តីពាលបែបនេះ ស័ក្តិសមនឹងលោក លឹម គឹមយ៉ា និយាយដែរឬទេ?»។
ក្រៅពីនោះ Facebook សីហា បានបញ្ជាក់យ៉ាងដូច្នេះទៀតថា៖ «ខ្លឹមសារដែលលោក លឹម គឹមយ៉ា បាននិយាយពាក់ព័ន្ធនឹងមរណភាពលោក សុខ អាន ប្រហែលក្រោយការបែកធ្លាយនូវសំឡេងនេះចេញទៅ អាចបក្សកាន់អំណាច ឬអ្នកគាំទ្របក្សកាន់អំណាច ប្រហែលជាមិនអត់ឱនឲ្យលោកជាដាច់ខាត។ ដូច្នេះគួរលោក លឹម គឹមយ៉ា គិតរកច្រកក្រោយជាបន្ទាន់ឲ្យហើយទៅ ឬមួយ លឹម គឹមយ៉ា រត់ចូលជ្រកកោននៅក្នុងស្ថានទូតបារាំង ឬឡើងយន្តហោះទៅស្រុកបារាំងវិញជាបន្ទាន់ទៅដើម្បីសុវត្ថិភាព។ ប៉ុន្តែដោយសារតែលោក លឹម គឹមយ៉ា បានសំណូមពរឲ្យផេកសីហា យើងខ្ញុំចុះផ្សាយនូវសម្តីអសុរោះនេះ។ អ៊ីចឹងយើងខ្ញុំសូមផ្សាយនូវសំឡេងទាំងស្រុង របស់លោកជូនសាធារណជនបានជ្រាបទៅចុះ» ។
សូមស្តាប់សំឡេងនៃការឆ្លើយឆ្លងគ្នារវាងលោក លឹម គឹមយ៉ា ជាមួយលោក ហ៊ី យឿន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២០៖២៥នាទី ដូចតទៅ៖